តើព្រះពុទ្ធត្រាស់ដឹងអ្វីខ្លះ?មានចម្លើយខុសៗគ្នា។ចម្លើយខ្លះថាព្រះពុទ្ធត្រាស់ដឹងនៅក្នុងអរិយសច្ច: ៤ ។ ត្រាស់ដឹង មគ្គសច្ចៈ ត្រាស់ដឹងសច្ចធម៌ ត្រាស់ដឹង អនិច្ចំ ទុក្ខំ អនត្តា។ល។ ពុទ្ធបរិស័ទភាគច្រើនដឹងថាព្រះពុទ្ធមានបញ្ជាញ្ញាណមិនអាចវាស់បាន ព្រះពុទ្ធគឺសព្វញ្ញុពុទ្ធ មាន សព្វញូតញ្ញណ។ពុទ្ធបរិស័ទយើងក៏ធ្លាប់ដឹងរឿងមួយនៅក្នុងព្រះសូត្រនៅពេលដែលព្រះពុទ្ធទ្រង់គង់នៅក្នុងព្រៃព្រះអង្គចាប់ស្លឹកឈើមួយក្តាប់ សួរទៅភិក្ខុថាតើស្លឹកឈើក្នុងដៃព្រះអង្គនិងស្លឹកឈើក្នុងព្រៃមួយណាច្រើនជាង។ភិក្ខុឆ្លើយថាស្លឹកឈើនៅក្នុងដៃព្រះអង្គតិចណាស់បើប្រៀបធៀបនិងស្លឹកឈើ នៅក្នុងព្រៃដែលច្រើនសន្ធឹកសន្ធាប់។ព្រះអង្គទ្រង់មានបន្ទូលថាអ្វីដែលនៅក្នុងដៃព្រះអង្គប្រៀបធៀបនិងការបង្រៀនរបស់ព្រះអង្គស្លឹកឈើច្រើនសន្ធឹកសន្ធាប់ប្រៀបដូចការដឹងរបស់ព្រះអង្គ។ពាក្យនេះអាចបញ្ជាក់ថាព្រះអង្គត្រាស់ដឹងអ្វីៗទាំងអស់នៅក្នុងចក្រវាឡ។ពុទ្ធបរិស័ទក៏បានដឹងដែរថាព្រះអង្គមានបញ្ញាញាណមិនអាចវាស់បាន។បើគេសួរថាព្រះអង្គចេះរូបមន្តខាងវិទ្យាសាស្ត្រឬទេ?ពុទ្ធបរិស័ទយើងគាត់មិនហ៊ានឆ្លើយថាព្រះអង្គចេះ។គាថារបស់ព្រះអង្គ អនិច្ចំ ទុក្ខំ អនត្តា បដិច្ចសមុប្បាទធម៌ និង ធម៌ទាំងឡាយមានហេតុជាបច្ច័យ។គាថាទាំងអស់នេះគឺជាច្បាប់សាកលនៃធម្មជាតិពីធម្មជាតិតូចបំផុត កលាប រហូតដល់ការកើតរលត់នៃចក្រវាឡ។ហេតុអ្វីក៏ពុទ្ធបរិស័ទយើងមិនហ៊ានឆ្លើយ ថាព្រះអង្គក៏ដឹងដែររូបមន្តវិទ្យាសាស្រ្ត ?ប្រហែលគាត់មិនដឹងដល់ទីជម្រៅទៅច្បាប់ព្រះធម៌ដែលព្រះពុទ្ធត្រាស់ដឹង?ឬមួយខ្លាចគេសួរដេញដោលថាបើព្រះពុទ្ធដឹងដូចអ្នកវិទ្យាសាស្ត្រសព្វថ្ងៃហេតុដូចម្ដេចបានជាព្រះអង្គមិនបង្រៀន?នេះគឺជាបញ្ហាមួយ ដែលពុទ្ធបរិស័ទពិបាកឆ្លើយ។ព្រោះមិនបានសិក្សាយល់ដល់ទីជម្រៅនៅគាថារបស់ព្រះអង្គ។ព្រះអង្គដឹងច្បាស់ថាសេចក្តីសុខទាំងឡាយមិនមែននៅលើ សម្ភារៈខាងក្រៅឡើយ។សម្ភារខាងក្រៅនេះធ្វើឲ្យមនុស្ស វង្វេងប្រណាំងប្រជែងគ្នា បង្អួតដាក់គ្នា ដោយយល់ថារបស់ខាងក្រៅ ឲ្យខ្លួនមានសេចក្តីសុខ តាមការពិតខ្លួនជាអ្នកបម្រើកិលេសដោយមិនដឹងខ្លួន។បើព្រះពុទ្ធបង្រៀនរបៀបធ្វើសម្ភារៈដូចសព្វថ្ងៃនេះមនុស្សនិងវង្វេងបម្រើកិលេសដូចសព្វថ្ងៃនេះ។ព្រះពុទ្ធបានបង្ហាញថាធម៌ទាំងឡាយមានហេតុជាបច្ច័យ ធម៌ទាំងឡាយ ជា អនិច្ចំ ទុក្ខំ អនត្តា បានសេចក្តីធម៌កើតឡើងអំពីហេតុអត់មានសត្វបុគ្គលឡើយ ។ហេតុអត់មាន ធម៌ក៏រលត់ ហេតុមានធម៌កើត។ធម៌កើតរលត់(អនិច្ចំ)មិនទៀងគឺជាទុក្ខ(ទុក្ខលក្ខណៈ)បើជាទុក្ខគឺអនត្តា។នេះឯងដែលព្រះពុទ្ធត្រាស់ដឹងក្នុងលោកនេះអត់មានសត្វបុគ្គលឡើយ។បើយើងឃើញច្បាស់ ដូចនេះតើយើងស្វះស្វែងរកទ្រព្យ រកកិត្តិយស រកខុសឬត្រូវ រកចាញ់រកឈ្នះទៅឱ្យអ្នកណា(សត្វបុគ្គលអត់មាន)។ដោយសារការមិនយល់នៅក្នុងសច្ចធម៌នេះ។បានជាមានការសម្គាល់មានយើងមានគេហើយរឿងរ៉ាវដទៃទៀតរហូតដល់មានសង្គ្រាមក៏អាចកើតមានឡើងដោយសារអវិជ្ជាដែលមិនដឹងការពិតទៅតាមសុភារៈធម៌របស់ធម្មជាតិ។ព្រះពុទ្ធព្រះអង្គមានចិត្តសន្តោសចំពោះអ្នកមានឧបនិស្ស័យច្រើន មធ្យម ឫតិច។ ឧទាហរណ៍ដូចលោកគ្រូបង្រៀនសិស្សដូចគ្នា ២+២=៤ សិស្សដែលមានបញ្ញាច្រើនយល់ភ្លាម។សិស្សដទៃទៀតមិនទាន់យល់។គាត់ដាក់ចង្កឹះម្ខាងពីរហើយម្ខាងពីរទៀត។សិស្សមានបញ្ញាមធ្យមយល់ភ្លាម។គាត់ឱ្យសិស្សមានបញ្ញាតិចរាប់ចង្កឹះមើល។សិស្សមានបញ្ញាតិចយល់ភ្លាម។ព្រះពុទ្ធក៏ដូច្នោះដែរ ព្រះអង្គសម្ដែងធម៌សម្រាប់អ្នកមានបញ្ញាដូចជាគាថាអ្នកឃើញត្រឹមតែឃើញ។ធម៌ទាំងឡាយមានហេតុជាបច្ច័យ។ល។អ្នកមានបញ្ញាច្រើនយល់ភ្លាមហើយសម្រេចធម៌ភ្លាម។ភ្នែកទៀងឬមិនទៀងភិក្ខុ ។មិនទៀងទេព្រះអង្គ ។បើមិនទៀងតើជាសុខឬជាទុក្ខ ។ ជាទុក្ខព្រះអង្គ ។បើជាទុក្ខ សំគាល់ថានោះជារបស់អញបានទេ។ មិនបានទេព្រះអង្គ។អ្នកមានបញ្ញាមធ្យមយល់ភ្លាមអាចសម្រេចធម៌បានភ្លាម។លោកបានពន្យល់អំពីវិថីចិត្តដែលកើតរលត់បន្តបន្តគ្នាទៅតាមទ្វារទាំង ៦ ពណ៌ សំឡេង ក្លិន។ល។កើតហើយរលត់កើតហើយរលត់ (អនិច្ចំ ) បើឃើញ អនិច្ចំ គឺឃើញទុក្ខ(លោកនេះគឺទុក្ខ)បើឃើញទុក្ខំ គឺឃើញអនត្តា ។ អនិច្ចំ ទុក្ខំ អនត្តា នេះគឺជាច្បាប់ធម្មជាតិសាកលដែលមិនមានវត្ថុណាអាចគេចបានឡើយ។ ចំពោះការប្រព្រឹត្តទៅនៃសត្វលោក ដើម្បីឲ្យច្បាស់លោកបានបង្ហាញបដិច្ចសមុប្បាទធម៌។នេះហើយជាហេតុ ដែលយើងយល់ហើយ គ្មានអ្វីត្រូវពិចារណារកហេតុដែលយើងឃើញហើយនោះទេ។ នៅពេលដែលយើងអ្នកអានសំណេរការឃើញកើតរលត់យ៉ាងរហ័សតែយើងមិនដឹង យើងដឹងតែការរលត់ធំៗ ដូចឃើញអក្សរ(វណ្ណៈរូប)មួយរលត់ទៅឃើញអក្សរបន្ទាប់ទៅទៀត។ពេលឈប់អានក៏នៅ អនិច្ចំ ទុក្ខំ អនត្តា ព្រោះមានចិត្តកើតរលត់គ្រប់ពេលវេលា។យើងដឹងហេតុហើយភារៈនៅតែម្យ៉ាងគត់គឺសង្កេត មើលចិត្តដែលកើតរលត់តាមទ្វារទាំង ៦គ្រប់ពេលវេលា គឺសតិ ជាបច្ច័យឲ្យបញ្ញាកើតគ្រប់ពេលវេលា ពេលណាបញ្ញាចាស់ខ្លាអាចលះសកាយៈទិដ្ឋិបានជាស្ថាពរ។ការឃើញនៅធម៌ពិតក្នុងមហាសតិប្បដ្ឋាន៤ គឺឃើញដូចគ្នានៅទីបំផុត គឺ អនិច្ចំ ទុក្ខំ អនត្តា នេះឯងដែលជាច្បាប់ធម្មជាតិសកល។ធម៌ទាំងនេះហើយដែលព្រះពុទ្ធចង់ឱ្យយើងឃើញច្បាស់។អ្វីៗទាំងអស់នៅក្នុងលោកនេះ។អត់មានយើងឡើយ។បើយើងយល់ច្បាស់ហើយដឹងច្បាស់គឺអស់មានបញ្ហាហើយក្នុងលោកនេះ។
ទាំងនេះគ្រាន់តែជាការសង្ខេបប៉ុណ្ណោះចាំខ្ញុំបាទនិងអត្ថាធិប្បាយនៅច្បាប់ព្រះធម៌អត់ដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងរលឹកក្រោយដោយបរិយាយ។ បន្ត #ភាគ២
What did the Buddha realize? And why?Most people say the Buddha realized the Four Noble Truths, the law of dependent origination, or the three characteristics: impermanence (anicca), suffering (dukkha), and non-self (anattā).But in reality, the Buddha realized the full nature of all phenomena:”All things arise due to causes and conditions. When the cause ceases, the result ceases. There is no being, only the natural arising and ceasing of phenomena.”The Buddha did not aim to teach people how to create external things like modern science does, because external possessions lead to attachment and competition.Instead, he revealed the universal natural laws that apply from the smallest particles (kalāpas) to the vast cosmos—everything is impermanent, unsatisfactory, and not-self.Through a famous simile, the Buddha said that what he teaches is like a handful of leaves, compared to the forest of all he knows. This means:He realized everything, but he only taught what helps end suffering.The reason some hesitate to say “the Buddha knew science” is because they do not deeply understand that his realization already includes all law of cause and effect, far beyond any discipline.Seeing clearly the constant arising and ceasing through the six sense doors is the heart of insight.When wisdom is matured, identity view fades away, and true understanding of Dhamma arises.This is why all of the Buddha’s teachings ultimately point to one truth:”Everything is impermanent, suffering, and non-self. That is the universal natural law.”
continue #part2
បញ្ចេញមតិ