BOUDDHA DHARMA SANGA។ 𝕯𝖔 𝖞𝖔𝖚 𝖐𝖓𝖔𝖜 𝖞𝖔𝖚𝖗 𝖊𝖓𝖊𝖒𝖞?





តើអ្នកស្គាល់សត្រូវអ្នកច្បាស់ហើយឬនៅ?
បញ្ចក្ខន្ធគឺរូបខន្ធ សញ្ញាខន្ធ វេទនាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មួយផ្នែកទៀតគឺរូបចិត្តចេតសិក មួយផ្នែកទៀតអាចថានាមធម៌រូបធម៌ គាថានេះបើមិនបានពិចារណាក៏ដូចគ្នាន័យដូចគ្នា។តែបើកពិចារណាបើមិនចេះបំបែករូបមន្តថាតើត្រូវប្រើរូបមន្តណាត្រូវពន្យល់។ កុំភ្លេចឲ្យសោះធម៌ទាំងឡាយមាន ហេតុនិងបច្ច័យព្រះសម្មាសម្ពុទ្ធបានបង្ហាញហើយហើយយើងក៏យល់ដែរ។ត្រូវយករូបខន្ធ សញ្ញាខន្ធ វេទនាខន្ធ សង្ខារក្ខន្ធវិញ្ញាណក្ខ័ន្ធ។ និងរូបចិត្តចេតសិក ដែលជា រូបមួយ 28 ចិត្ត 121 ចេតសិក 52ព្រះអង្គសម្ដែងថាបញ្ចខន្ធ ជាសត្រូវ ដូច្នេះ ចិត្ត 121 ចេតសិក 52 រូប 28 ទាំងអស់នេះគឺជាសត្រូវ។តើសត្រូវយ៉ាងដូចម្ដេច?យើងពិចារណាប្រកបទៅដោយចិត្តស្ងប់ស្ងាត់។ចាប់ផ្ដើមដំបូងអំពីរូបមួយ 28 ហេតុដូចម្ដេចបានជាសត្រូវ? យើងដឹងហើយថានៅពេលដែលយើងធ្វើវិភាគរូបនៅខាងក្រៅគឺ 13 រូបទាំងអស់ 28 គឺបូករួមទាំងរូបមានចិត្តគ្រប់គ្រងនៅក្នុងចក្រវាលយើង។រូបខាងក្រៅក៏ធ្វើឲ្យយើងឈឺចាប់រូបខាងក្នុងទាំងអស់គ្នាដឹងហើយថាធ្វើឲ្យយើងឈឺចាប់ដែរ។បើសិនជាខ្សោយធាតុណាមួយក្នុងចំណោមមហាភូតរូបទាំងបួន ធ្វើឱ្យយើងមានជំងឺ គឺជាទុក្ខជាសត្រូវ។ រូបខាងក្រៅមាន 13 រូបដែលមានរាងឬប្លែកៗគ្នាជាផ្ទះជាដើមឈើជាសត្វបុគ្គល(សង្ស័យខ្លះយល់មិនទាន់ច្បាស់) ម្ដងល្អម្ដងអាក្រក់ម្ដងធំម្ដងតូចដែលព្រះអង្គសម្ដែងហើយថារូបជាអ្នកលេងសៀកនៅក្នុងចក្រមវាឡ។ដូច្នេះរូបកុហក់ លេងសៀកបំភាន់ភ្នែកម្ដងយើងស្រឡាញ់ម្ដងយើងស្អប់។ជាហេតុនាំឲ្យមានទុក្ខគឺជាសត្រូវ។ដូច្នេះយើងឃើញពិតប្រាកដហើយថារូបជាសត្រូវដោយបរមត្ថអត្ថាធិប្បាយ។តើវិញ្ញាណក្ខន្ធដែលជាចិត្ត 121 ដួងនិង ចេតសិក52 តើជាទុក្ខសត្រូវយ៉ាងដូចម្ដេច ចិត្ត 121 ដួងឃើញថាច្រើនបើចែកជាប្រភេទមាន 4 គឺអកុសលចិត្ត កុសលចិត្ត វិបាកចិត្ត និងកិរិយាចិត្តដែលជាចិត្តព្រះអរហន្ត។ចិត្តដែលប្រព្រឹត្តប្រចាំថ្ងៃដែលជាហេតុអោយមានទុក្ខមានបីប្រភេទគឺអកុសចិត្ត កុសលចិត្ត វិបាកចិត្ត ឯកិរិយាចិត្តដែលជាចិត្តព្រះអរហន្តដែលបានរំដោះហើយ។ដូច្នេះនៅសល់តែអកុសលចិត្តកុសលចិត្តវិបាកចិត្តមានការផ្លាស់ប្ដូរពីមួយទៅមួយដោយសារជាតិទាំងបីនេះដែលជាសង្ខារធម៌និងសង្ខេត្តិធម៌ ។ចិត្តអកុសលធ្វើកិច្ចអកុសល ចិត្តកុសលធ្វើកិច្ចកុសល វិបាកចិត្តធ្វើកិច្ចពិបាក តែដោយសារអវិជ្ជាចិត្តអកុសលកើតចិត្តអកុសលនោះឯងសំគាល់ថាខ្លួនអ្នកជាអកុសល។ ឯចិត្តកុសលនៅពេលកើតឡើងកោះសំគាល់ថាខ្លួនជាកុសល វិបាកចិត្តក៏ដូចគ្នាមានការយល់ច្រឡំថខ្លួនជាវិបាកចិត្ត។ចិត្តនេះមិនមានខ្លួនស្ថិតនៅទាល់តែសោះដែលកើតរលត់យ៉ាងឆាប់រហ័សរហូតដល់មួយសែនកាលដងក្នុងមួយផ្ទាត់ដៃ។បានសេចក្តីថាពុំមានចិត្តមួយណាដែលអាចនៅសិទ្ធីមានខ្លួនដែលចិត្តសម្គាល់ថាមានខ្លួននោះឯង។ ព្រះពុទ្ធបានសម្ដែងថាបុគ្គលពាលសម្គាល់ថាមានប្រពន្ធមានកូនមានទ្រព្យសម្បត្តិសូម្បីតែចិត្តខ្លួនឯងមិនដឹងមានផង(ព្រះអង្គលោកសម្ដែងជាបុគ្គលដើម្បីឱ្យងាយស្រួលស្ដាប់)ដោយសារអវិជ្ជាទើបសម្គាល់មានទុក្ខមានសត្រូវនោះឯង អត្ថាធិប្បាយលំអិតតទៅទៀត ហេតុអ្វីបានជាមានចិត្តដែលមានបួនជាតិនេះគឺអកុសល កុសល វិបាក កិរិយា ។ចិត្តជាធាតុដឹងអារម្មណ៍មិនមានប្រតិកម្ម ចេតសិក ដឹងអារម្មណ៍ដូចចិត្តតែមានប្រតិកម្ម។បានសេចក្តីថាចិត្តមិនអាចមានការខឹងស្អប់ស្រឡាញ់។ល។គឺជាមុខងារជាកិច្ចរបស់ ចេតសិក ។ដូច្នេះត្រូវស្គាល់កិច្ចគេចមុខងារលោកចេតសិក៥២ ។ខ្ញុំបាទមិនអាចរាប់ឈ្មោះទាំង 52 ព្រោះថាវែងហើយពេលវេលាខ្លីខ្ញុំបាទនឹងធ្វើអត្ថាធិប្បាយដោយបរិយាយនៅថ្ងៃក្រោយ។បើសិនជាមានឱកាស។ចេតសិក 52 ចែកជាបីប្រភេទ ១សោភណៈចេតសិកមាន២៥ធ្វើកិច្ចជាកុសលមិនអាចធ្វើកិច្ចអកុសលបាន ២អកុសលចេតសិក មាន 14ធ្វើកិច្ចអកុសល នៅក្នុងចិត្តណាបើមានតែអកុសលចេតសិក តែមួយចិត្តនោះឯងជាអកុសលចិត្ត ៣ អញ្ញសមានាចេតសិកមាន 13 ដែលចែកជាពីប្រភេទ គឺ សព្វចិត្តសាធារណៈចេតសិក ៧ ជាចេសិកកើតមានគ្រប់ចិត្តទាំង 121 និង បកិណ្ណកចេតសិក៦ដែលជាចេតសិកអាចកើតជាមួយចេតសិក អកុសលឬកុសល។សរុបសង្ខេបសេចក្តីចិត្តមានតែមួយគឺដឹងអារម្មណ៍។តែដោយសារមានចេតសីកកើតជាមួយច្រើនឬតិចទើបចិត្តអាចមាន 121។បើសិនជាមកដល់កន្លែងនេះបានយល់ហើយ។សួរថាអ្នកណាជាអ្នកបង្កើតឲ្យមានចិត្ត 121ដែលមានហេតុបច្ច័យពីចេតសិក បើយល់ដល់កន្លែងនេះគឺឃើញថាមិនមានសត្វមិនមានបុគ្គលជាអ្នកបង្កើតចិត្ត ឯទុក្ខសោកទាំងឡាយដែលកើតមកពីអវិជ្ជាជាហេតុ ដោយយល់ថាបញ្ចាខន្ធ ជាយើងតែព្រះសម្មាសម្ពុទ្ធសម្ដែងថាជាទុក្ខជាសត្រូវ។មានសំណួរមួយសួរទៀតថាអកុសលចិត្តអាចជាសត្រូវអាចជាទុក្ខ តើហេតុដូចម្ដេចបានជាកុសលចិត្តជាសត្រូវជាទុក្ខដែរ? សំណួរនេះបើមិនធ្លាប់ពិចារណាទេពុំអាចឆ្លើយបានឡើយព្រោះថាជាសំណួររបស់អ្នកដែលចូលចិត្តពិចារណា ដើម្បីឲ្យងាយយល់ខ្ញុំបាទនឹងធ្វើឧបមាថាអកុសលគឺជាថ្នាំពុលយើងអាចដឹងមើលឃើញ ចំណែកឯកកុសលព្រាបប្រដូចទៅនឹងនំដែលឆ្ងាញ់បង្កប់ទៅដោយថ្នាំពុលបានសេចក្តីថាបើបុគ្គលការមិនបានសិក្សានៅច្បាប់ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទោះបីជាធ្វើកុសលយ៉ាងណាក៏ដោយក៏នៅតែជាប់គុកវដ្តសង្សារដោយសាកុសលធម៌នេះហើយ។។ បើមិនទាន់ច្បាស់ខ្ញុំសុំបន្ថែមការអត្ថាធិប្បាយបន្តិចទៀតនិងអាចច្បាស់បានបើមានឧបនិស្ស័យ។ នៅពេលដែលយើងឃើញពពកហោះក្នុងលំហអាកាស បើសិនជាពពកមានវិញ្ញាណក៏សម្គាល់ថាខ្លួនជាអ្នកធ្វើដំណើរ មិនដឹងថាខ្យល់ទេជាអ្នកបញ្ជូន ហើយក៏មិនដឹងថាខ្លួនឯងមុននឹងមានគឺជាចំហាយទឹកដែលមានកម្ដៅនិងទឹកជាហេតុនិងបច្ច័យ។ដើម្បីឲ្យច្បាស់ពុំមានអ្វីទាញឧទាហរណ៍អំពីធម្មជាតិមកអត្ថាធិប្បាយ។ពេលនាក់ទះដៃទាំងពីរផ្ទប់គ្នា។ជាហេតុអោយមានសំឡេងកើតឡើងហើយក៏រលត់ទៅវិញ។នៅពេលដែលកើតឡើងសំឡេងដែលមានមកពីដៃទះផ្ទប់គ្នាបើមានៗដឹងអារម្មណ៍គាត់យល់ថាគឺគាត់មាន ដោយខ្លួនឯងយ៉ាងណាមិញចិត្តដែលកើតរលត់យ៉ាងឆាប់រហ័ស អាចដឹងអារម្មណ៍ខាងក្រៅបានដោយសារមានហេតុនិងបច្ច័យ។ដូចជាភ្នែកដែលអាចដឹងបាន។មុននឹងដឹងគឺមិនដឹងនៅពេលដែលដឹងបានដោយសារមានវណ្ណរូបប៉ះនិងចក្ខុប្បសាទរូបដែលផស្សចេតសិក ពន្លឺ រូបនៅពីមុខ ចក្ខុបាសាទមានចិត្តគ្រប់គ្រង។ល។ទើបអាចកើតចក្ខុវិញ្ញាណកើតដែលជាធាតុដឹងគឺនាមធម៌ឃើញរូបដែលជាធាតុមិនដឹងល្អឬអាក្រក់ទៅតាមអំពើកម្មពីអតីត ។បើច្បាស់ដូច្នេះហើយទ្វារទាំងប្រាំដទៃទៀតក៏ពុំមានសត្វនិងបុគ្គជាអ្នកបញ្ជាទេគឺរូបនៅខាងក្រៅនិងរូបនៅខាងក្នុងជាបច្ច័យឲ្យមានវិញ្ញាណកើត ហើយក៏សម្គាល់ថាវិញ្ញាណនោះគឺជាយើងដូចជាដៃទាំងពីរទះ ផ្ទប់គ្នាកើតជាសំលេងដូច្នេះឯងតែមិនមានវិញ្ញាណកើតជាមួយ បើសិនជាមិត្តព្រះធម៌ដែលបានយល់ហើយសូមកុំច្រឡំថាបញ្ញាថ្នាក់យល់ហើយនិងថ្នាក់ដឹងតើស្គាល់សត្រូវច្បាស់ហើយឬនៅ
បញ្ចក្ខន្ធគឺ រូបខន្ធ សញ្ញាខន្ធ វេទនាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មួយផ្នែកទៀតគឺរូបចិត្តចេតសិក មួយផ្នែកទៀតអាចថានាមធម៌រូបធម៌ គាថានេះបើមិនបានពិចារណាក៏ដូចគ្នាន័យដូចគ្នា។តែបើកពិចារណាបើមិនចេះបំបែករូបមន្តថាតើត្រូវប្រើរូបមន្តណាត្រូវពន្យល់។
កុំភ្លេចឲ្យសោះធម៌ទាំងឡាយមាន ហេតុនិងបច្ច័យព្រះសម្មាសម្ពុទ្ធបានបង្ហាញហើយហើយយើងក៏យល់ដែរ។
ត្រូវយករូបខន្ធ សញ្ញាខន្ធ វេទនាខន្ធ សង្ខារក្ខន្ធវិញ្ញាណក្ខ័ន្ធ។ និងរូបចិត្តចេតសិក ដែលជា រូបមួយ 28 ចិត្ត 121 ចេតសិក 52
ព្រះអង្គសម្ដែងថាបញ្ចខន្ធ ជាសត្រូវ ដូច្នេះ ចិត្ត 121 ចេតសិក 52 រូប 28 ទាំងអស់នេះគឺជាសត្រូវ។តើសត្រូវយ៉ាងដូចម្ដេច?យើងពិចារណាប្រកបទៅដោយចិត្តស្ងប់ស្ងាត់។ចាប់ផ្ដើមដំបូងអំពីរូបមួយ 28 ហេតុដូចម្ដេចបានជាសត្រូវ? យើងដឹងហើយថានៅពេលដែលយើងធ្វើវិភាគរូបនៅខាងក្រៅគឺ 13 រូបទាំងអស់ 28 គឺបូករួមទាំងរូបមានចិត្តគ្រប់គ្រងនៅក្នុងចក្រវាលយើង។រូបខាងក្រៅក៏ធ្វើឲ្យយើងឈឺចាប់រូបខាងក្នុងទាំងអស់គ្នាដឹងហើយថាធ្វើឲ្យយើងឈឺចាប់ដែរ។បើសិនជាខ្សោយធាតុណាមួយក្នុងចំណោមមហាភូតរូបទាំងបួន ធ្វើឱ្យយើងមានជំងឺ គឺជាទុក្ខជាសត្រូវ។ រូបខាងក្រៅមាន 13 រូបដែលមានរាងឬប្លែកៗគ្នាជាផ្ទះជាដើមឈើជាសត្វបុគ្គល(សង្ស័យខ្លះយល់មិនទាន់ច្បាស់) ម្ដងល្អម្ដងអាក្រក់ម្ដងធំម្ដងតូចដែលព្រះអង្គសម្ដែងហើយថារូបជាអ្នកលេងសៀកនៅក្នុងចក្រមវាឡ។ដូច្នេះរូបកុហក់ លេងសៀកបំភាន់ភ្នែកម្ដងយើងស្រឡាញ់ម្ដងយើងស្អប់។ជាហេតុនាំឲ្យមានទុក្ខគឺជាសត្រូវ។
ដូច្នេះយើងឃើញពិតប្រាកដហើយថារូបជាសត្រូវដោយបរមត្ថអត្ថាធិប្បាយ។
តើវិញ្ញាណក្ខន្ធដែលជាចិត្ត 121 ដួងនិង ចេតសិក52 តើជាទុក្ខសត្រូវយ៉ាងដូចម្ដេច ចិត្ត 121 ដួងឃើញថាច្រើនបើចែកជាប្រភេទមាន 4 គឺអកុសលចិត្ត កុសលចិត្ត វិបាកចិត្ត និងកិរិយាចិត្តដែលជាចិត្តព្រះអរហន្ត។
ចិត្តដែលប្រព្រឹត្តប្រចាំថ្ងៃដែលជាហេតុអោយមានទុក្ខមានបីប្រភេទគឺអកុសចិត្ត កុសលចិត្ត វិបាកចិត្ត ឯកិរិយាចិត្តដែលជាចិត្តព្រះអរហន្តដែលបានរំដោះហើយ។ដូច្នេះនៅសល់តែអកុសលចិត្តកុសលចិត្តវិបាកចិត្តមានការផ្លាស់ប្ដូរពីមួយទៅមួយដោយសារជាតិទាំងបីនេះដែលជាសង្ខារធម៌និងសង្ខេត្តិធម៌ ។ចិត្តអកុសលធ្វើកិច្ចអកុសល ចិត្តកុសលធ្វើកិច្ចកុសល វិបាកចិត្តធ្វើកិច្ចពិបាក តែដោយសារអវិជ្ជាចិត្តអកុសលកើតចិត្តអកុសលនោះឯងសំគាល់ថាខ្លួនអ្នកជាអកុសល។ ឯចិត្តកុសលនៅពេលកើតឡើងកោះសំគាល់ថាខ្លួនជាកុសល វិបាកចិត្តក៏ដូចគ្នាមានការយល់ច្រឡំថខ្លួនជាវិបាកចិត្ត។ចិត្តនេះមិនមានខ្លួនស្ថិតនៅទាល់តែសោះដែលកើតរលត់យ៉ាងឆាប់រហ័សរហូតដល់មួយសែនកាលដងក្នុងមួយផ្ទាត់ដៃ។បានសេចក្តីថាពុំមានចិត្តមួយណាដែលអាចនៅសិទ្ធីមានខ្លួនដែលចិត្តសម្គាល់ថាមានខ្លួននោះឯង។ ព្រះពុទ្ធបានសម្ដែងថាបុគ្គលពាលសម្គាល់ថាមានប្រពន្ធមានកូនមានទ្រព្យសម្បត្តិសូម្បីតែចិត្តខ្លួនឯងមិនដឹងមានផង(ព្រះអង្គលោកសម្ដែងជាបុគ្គលដើម្បីឱ្យងាយស្រួលស្ដាប់)ដោយសារអវិជ្ជាទើបសម្គាល់មានទុក្ខមានសត្រូវនោះឯង អត្ថាធិប្បាយលំអិតតទៅទៀត ហេតុអ្វីបានជាមានចិត្តដែលមានបួនជាតិនេះគឺអកុសល កុសល វិបាក កិរិយា ។ចិត្តជាធាតុដឹងអារម្មណ៍មិនមានប្រតិកម្ម ចេតសិក ដឹងអារម្មណ៍ដូចចិត្តតែមានប្រតិកម្ម។បានសេចក្តីថាចិត្តមិនអាចមានការខឹងស្អប់ស្រឡាញ់។ល។គឺជាមុខងារជាកិច្ចរបស់ ចេតសិក ។ដូច្នេះត្រូវស្គាល់កិច្ចគេចមុខងារលោកចេតសិក៥២ ។
ខ្ញុំបាទមិនអាចរាប់ឈ្មោះទាំង 52 ព្រោះថាវែងហើយពេលវេលាខ្លីខ្ញុំបាទនឹងធ្វើអត្ថាធិប្បាយដោយបរិយាយនៅថ្ងៃក្រោយ។បើសិនជាមានឱកាស។
ចេតសិក 52 ចែកជាបីប្រភេទ ១សោភណៈចេតសិកមាន២៥ធ្វើកិច្ចជាកុសលមិនអាចធ្វើកិច្ចអកុសលបាន ២អកុសលចេតសិក មាន 14ធ្វើកិច្ចអកុសល នៅក្នុងចិត្តណាបើមានតែអកុសលចេតសិក តែមួយចិត្តនោះឯងជាអកុសលចិត្ត ៣ អញ្ញសមានាចេតសិកមាន 13 ដែលចែកជាពីប្រភេទ គឺ សព្វចិត្តសាធារណៈចេតសិក ៧ ជាចេសិកកើតមានគ្រប់ចិត្តទាំង 121 និង បកិណ្ណកចេតសិក៦ដែលជាចេតសិកអាចកើតជាមួយចេតសិក អកុសលឬកុសល។សរុបសង្ខេបសេចក្តីចិត្តមានតែមួយគឺដឹងអារម្មណ៍។តែដោយសារមានចេតសីកកើតជាមួយច្រើនឬតិចទើបចិត្តអាចមាន 121។បើសិនជាមកដល់កន្លែងនេះបានយល់ហើយ។សួរថាអ្នកណាជាអ្នកបង្កើតឲ្យមានចិត្ត 121ដែលមានហេតុបច្ច័យពីចេតសិក បើយល់ដល់កន្លែងនេះគឺឃើញថាមិនមានសត្វមិនមានបុគ្គលជាអ្នកបង្កើតចិត្ត ឯទុក្ខសោកទាំងឡាយដែលកើតមកពីអវិជ្ជាជាហេតុ ដោយយល់ថាបញ្ចាខន្ធ ជាយើងតែព្រះសម្មាសម្ពុទ្ធសម្ដែងថាជាទុក្ខជាសត្រូវ។មានសំណួរមួយសួរទៀតថាអកុសលចិត្តអាចជាសត្រូវអាចជាទុក្ខ តើហេតុដូចម្ដេចបានជាកុសលចិត្តជាសត្រូវជាទុក្ខដែរ? សំណួរនេះបើមិនធ្លាប់ពិចារណាទេពុំអាចឆ្លើយបានឡើយព្រោះថាជាសំណួររបស់អ្នកដែលចូលចិត្តពិចារណា ដើម្បីឲ្យងាយយល់ខ្ញុំបាទនឹងធ្វើឧបមាថាអកុសលគឺជាថ្នាំពុលយើងអាចដឹងមើលឃើញ ចំណែកឯកកុសលព្រាបប្រដូចទៅនឹងនំដែលឆ្ងាញ់បង្កប់ទៅដោយថ្នាំពុលបានសេចក្តីថាបើបុគ្គលការមិនបានសិក្សានៅច្បាប់ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទោះបីជាធ្វើកុសលយ៉ាងណាក៏ដោយក៏នៅតែជាប់គុកវដ្តសង្សារដោយសាកុសលធម៌នេះហើយ។។ បើមិនទាន់ច្បាស់ខ្ញុំសុំបន្ថែមការអត្ថាធិប្បាយបន្តិចទៀតនិងអាចច្បាស់បានបើមានឧបនិស្ស័យ។ នៅពេលដែលយើងឃើញពពកហោះក្នុងលំហអាកាស បើសិនជាពពកមានវិញ្ញាណក៏សម្គាល់ថាខ្លួនជាអ្នកធ្វើដំណើរ មិនដឹងថាខ្យល់ទេជាអ្នកបញ្ជូន ហើយក៏មិនដឹងថាខ្លួនឯងមុននឹងមានគឺជាចំហាយទឹកដែលមានកម្ដៅនិងទឹកជាហេតុនិងបច្ច័យ។ដើម្បីឲ្យច្បាស់ពុំមានអ្វីទាញឧទាហរណ៍អំពីធម្មជាតិមកអត្ថាធិប្បាយ។ពេលនាក់ទះដៃទាំងពីរផ្ទប់គ្នា។ជាហេតុអោយមានសំឡេងកើតឡើងហើយក៏រលត់ទៅវិញ។នៅពេលដែលកើតឡើងសំឡេងដែលមានមកពីដៃទះផ្ទប់គ្នាបើមានៗដឹងអារម្មណ៍គាត់យល់ថាគឺគាត់មាន ដោយខ្លួនឯងយ៉ាងណាមិញចិត្តដែលកើតរលត់យ៉ាងឆាប់រហ័ស អាចដឹងអារម្មណ៍ខាងក្រៅបានដោយសារមានហេតុនិងបច្ច័យ។ដូចជាភ្នែកដែលអាចដឹងបាន។មុននឹងដឹងគឺមិនដឹងនៅពេលដែលដឹងបានដោយសារមានវណ្ណរូបប៉ះនិងចក្ខុប្បសាទរូបដែលផស្សចេតសិក ពន្លឺ រូបនៅពីមុខ ចក្ខុបាសាទមានចិត្តគ្រប់គ្រង។ល។ទើបអាចកើតចក្ខុវិញ្ញាណកើតដែលជាធាតុដឹងគឺនាមធម៌ឃើញរូបដែលជាធាតុមិនដឹងល្អឬអាក្រក់ទៅតាមអំពើកម្មពីអតីត ។បើច្បាស់ដូច្នេះហើយទ្វារទាំងប្រាំដទៃទៀតក៏ពុំមានសត្វនិងបុគ្គជាអ្នកបញ្ជាទេគឺរូបនៅខាងក្រៅនិងរូបនៅខាងក្នុងជាបច្ច័យឲ្យមានវិញ្ញាណកើត ហើយក៏សម្គាល់ថាវិញ្ញាណនោះគឺជាយើងដូចជាដៃទាំងពីរទះ ផ្ទប់គ្នាកើតជាសំលេងដូច្នេះឯងតែមិនមានវិញ្ញាណកើតជាមួយ បើសិនជាមិត្តព្រះធម៌ដែលបានយល់ហើយសូមកុំច្រឡំថាបញ្ញាថ្នាក់យល់ហើយនិងថ្នាក់ដឹងពិតប្រាកដមិនដូចគ្នាទេ។ត្រូវការ មានការព្យាយាមវារយៈភាពក្នុងការពិចារណាដ៏ជ្រៅសែនជ្រៅ។ទើបការយល់អាចទៅជាដឹងច្បាស់។
អាចមានអក្ខរាវិរុទ្ធខុសខ្លះមិនទាន់បានពិនិត្យបច្ច័យសព្វគ្រប់។
សំណួរមួយទៀតបើសិនជាអ្នកអានអ្នកស្ដាប់ចូលចិត្តសិក្សា។
ដើម្បីអ្វីបានជា សព្វចិត្តសាធារណចេតសីកទាំង៧ កើតនៅគ្រប់ចិត្តទាំង 121។
🙏ការពិចារណា គឺជាហេតុអោយមានបញ្ញា🙏មានបញ្ញា🙏
ការអត្ថាធិប្បាយដោយសង្ខេប។
អត្ថបទនេះគឺជាការពិពណ៌នាលម្អិតអំពីបញ្ចក្ខន្ធ (បញ្ចក្ខន្ធ) តាមទស្សនៈព្រះពុទ្ធសាសនា ពិសេសការបកស្រាយថាបញ្ចក្ខន្ធជាសត្រូវ។ ខាងក្រោមនេះជាចំណុចសំខាន់ៗ និងការបកស្រាយបន្ថែម៖**ចំណុចសំខាន់ៗ:*** **គោលបំណង:** បង្ហាញថាបញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) មិនមែនជា “ខ្ញុំ” ឬ “របស់ខ្ញុំ” ទេ ប៉ុន្តែជាប្រភពនៃទុក្ខ។* **រចនាសម្ព័ន្ធ:** * **រូប:** រូប (រូបធាតុ) គឺជារូបកាយ និងរូបធាតុផ្សេងទៀត ដែលជាប្រភពនៃទុក្ខ (ឧទាហរណ៍៖ ជំងឺ ភាពចាស់ជរា)។ * **វិញ្ញាណក្ខន្ធ (ចិត្ត និងចេតសិក):** ចិត្ត (121 ប្រភេទ) និងចេតសិក (52) គឺជារឿងដែលផ្លាស់ប្តូរជានិច្ច។ អ្នកនិពន្ធពន្យល់ថាចិត្តមិនមាន “ខ្ញុំ” ហើយការយល់ថាមាន “ខ្ញុំ” គឺដោយសារអវិជ្ជា។ * **ប្រភេទចិត្ត:** ពន្យល់អំពីអកុសលចិត្ត (ចិត្តអាក្រក់) កុសលចិត្ត (ចិត្តល្អ) វិបាកចិត្ត (លទ្ធផលនៃកម្ម) និងកិរិយាចិត្ត (ចិត្តព្រះអរហន្ត)។ * **ចេតសិក:** បែងចែកចេតសិកជា ៣ ប្រភេទ (សោភណៈ, អកុសល, និងអញ្ញសមាន)។ * **កុសលចិត្តជាសត្រូវ:** លើកឡើងនូវសំណួរថាហេតុអ្វីកុសលចិត្ត (ចិត្តល្អ) ក៏ជាសត្រូវដែរ? ផ្តល់ឧទាហរណ៍ថាវាអាចនាំទៅរកការជាប់នៅក្នុងវដ្តសង្សារ។ * **ការយល់ដឹង:** បង្ហាញពីភាពខុសគ្នារវាងការយល់ដឹងតាមទ្រឹស្តី និងការយល់ដឹងពិតប្រាកដ។* **គំនិតចម្បង:** ការយល់ដឹងអំពីធម្មជាតិពិតនៃបញ្ចក្ខន្ធ (មិនមាន “ខ្ញុំ”) និងការយល់ពីទុក្ខដែលបណ្តាលមកពីការភ្ជាប់ទៅនឹងបញ្ចក្ខន្ធ។**ការបកស្រាយបន្ថែម:*** **រចនាបថ:** ការសរសេរគឺបែបពិពណ៌នា និងមានលក្ខណៈជាការបង្រៀន។* **ភាសា:** ប្រើពាក្យបច្ចេកទេសព្រះពុទ្ធសាសនា (បញ្ចក្ខន្ធ, ចិត្ត, ចេតសិក, អវិជ្ជា, កុសល, អកុសល, វិបាក, វដ្តសង្សារ)។* **គោលបំណងរបស់អ្នកនិពន្ធ:** ជួយអ្នកអានឱ្យយល់កាន់តែស៊ីជម្រៅអំពីធម្មជាតិពិតនៃបញ្ចក្ខន្ធ និងវិធីដើម្បីរំដោះខ្លួនពីទុក្ខ។* **សក្តានុពល:** អាចជួយអ្នកដែលចាប់អារម្មណ៍លើទស្សនវិជ្ជានៃព្រះពុទ្ធសាសនា និងការអនុវត្តសមាធិ។* **ចំនុចគួរកែលម្អ:** អត្ថបទនេះអាចមានភាពស្មុគស្មាញសម្រាប់អ្នកដែលមិនស៊ាំនឹងពាក្យបច្ចេកទេសព្រះពុទ្ធសាសនា។* **សំណួរចុងក្រោយ:** សំណួរដែលនៅសល់ (ឧទាហរណ៍៖ ហេតុអ្វីសព្វចិត្តសាធារណៈចេតសិកទាំង៧ កើតនៅគ្រប់ចិត្ត) ជំរុញឱ្យមានការពិចារណា និងការសិក្សាបន្ថែម។សរុបសេចក្តីមក អត្ថបទនេះគឺជាការបកស្រាយលម្អិតអំពីបញ្ចក្ខន្ធតាមបែបព្រះពុទ្ធសាសនា ដែលមានគោលបំណងបង្ហាញថាបញ្ចក្ខន្ធជាប្រភពនៃទុក្ខ ហើយការយល់ដឹងពីធម្មជាតិពិតនៃបញ្ចក្ខន្ធ (មិនមាន “ខ្ញុំ”) គឺជាផ្លូវទៅកាន់ការរំដោះខ្លួន។
.

ENGLISH
You’re welcome! I’m happy to help. Here are the English and French translations of your text:—**English Translation:**This is a detailed description of the five aggregates (Pancha Khandha) from a Buddhist perspective, specifically interpreting the Pancha Khandha as an enemy. Below are the key points and further interpretations:**Key Points:*** **Purpose:** To demonstrate that the five aggregates (form, feeling, perception, mental formations, and consciousness) are not a “self” or “mine,” but are a source of suffering.* **Structure:** * **Form (Rupa):** Form (physical matter) is the body and other material things, which are a source of suffering (e.g., illness, old age). * **Consciousness Aggregate (Mind and Mental Factors):** Mind (121 types) and mental factors (52) are constantly changing things. The author explains that the mind does not have a “self,” and the understanding of a “self” is due to ignorance. * **Types of Mind:** Explains unwholesome mind (bad mind), wholesome mind (good mind), result mind (result of karma), and functional mind (mind of an Arahant). * **Mental Factors (Cetasika):** Divides mental factors into 3 types (beautiful, unwholesome, and miscellaneous). * **Wholesome mind as an enemy:** Raises the question of why wholesome mind (good mind) is also an enemy? Provides an example that it can lead to being trapped in the cycle of existence. * **Understanding:** Shows the difference between theoretical understanding and real understanding.* **Main Idea:** Understanding the true nature of the Pancha Khandha (no “self”) and understanding the suffering caused by attachment to the Pancha Khandha.**Further Interpretations:*** **Style:** The writing is descriptive and instructional.* **Language:** Uses Buddhist technical terms (Pancha Khandha, mind, mental factors, ignorance, wholesome, unwholesome, result, cycle of existence).* **Author’s Purpose:** To help the reader understand more deeply the true nature of the Pancha Khandha and the way to liberate oneself from suffering.* **Potential:** Can help those interested in the philosophy of Buddhism and meditation practice.* **Points for Improvement:** This text can be complex for those unfamiliar with Buddhist technical terms.* **Final Question:** Remaining questions (e.g., why do all 7 universal mental factors occur in all minds) encourage further contemplation and study.In summary, this text is a detailed interpretation of the Pancha Khandha in the Buddhist tradition, which aims to show that the Pancha Khandha is a source of suffering, and understanding the true nature of the Pancha Khandha (no “self”) is the path to liberation.–


-**French Translation:
Z**Ceci est une description détaillée des cinq agrégats (Pancha Khandha) du point de vue bouddhiste, interprétant spécifiquement les Pancha Khandha comme un ennemi. Ci-dessous, les points clés et les interprétations supplémentaires :**Points Clés :*** **Objectif :** Démontrer que les cinq agrégats (forme, sensation, perception, formations mentales et conscience) ne sont pas un “soi” ou “mien”, mais une source de souffrance.* **Structure :** * **Forme (Rupa) :** La forme (matière physique) est le corps et d’autres choses matérielles, qui sont une source de souffrance (par exemple, maladie, vieillesse). * **Agrégat de conscience (Esprit et facteurs mentaux) :** L’esprit (121 types) et les facteurs mentaux (52) sont des choses qui changent constamment. L’auteur explique que l’esprit n’a pas de “soi” et que la compréhension d’un “soi” est due à l’ignorance. * **Types d’esprit :** Explique l’esprit malsain (mauvais esprit), l’esprit sain (bon esprit), l’esprit résultat (résultat du karma) et l’esprit fonctionnel (esprit d’un Arhat). * **Facteurs mentaux (Cetasika) :** Divise les facteurs mentaux en 3 types (beaux, malsains et divers). * **L’esprit sain comme ennemi :** Soulève la question de savoir pourquoi l’esprit sain (bon esprit) est aussi un ennemi ? Fournit un exemple qui peut conduire à être piégé dans le cycle de l’existence. *
**Compréhension :** Montre la différence entre la compréhension théorique et la compréhension réelle.* **Idée principale :** Comprendre la vraie nature du Pancha Khandha (pas de “soi”) et comprendre la souffrance causée par l’attachement au Pancha Khandha.**Interprétations supplémentaires :*** **Style :** L’écriture est descriptive et instructive.* **Langue :** Utilise des termes techniques bouddhistes (Pancha Khandha, esprit, facteurs mentaux, ignorance, sain, malsain, résultat, cycle de l’existence).* **But de l’auteur :** Aider le lecteur à comprendre plus profondément la vraie nature du Pancha Khandha et le moyen de se libérer de la souffrance.* **Potentiel :** Peut aider ceux qui s’intéressent à la philosophie du bouddhisme et à la pratique de la méditation.* **Points d’amélioration :** Ce texte peut être complexe pour ceux qui ne connaissent pas les termes techniques bouddhistes.* **Question finale :** Les questions restantes (par exemple, pourquoi les 7 facteurs mentaux universels se produisent-ils dans tous les esprits) encouragent une contemplation et une étude plus approfondies.En résumé, ce texte est une interprétation détaillée du Pancha Khandha dans la tradition bouddhiste, qui vise à montrer que le Pancha Khandha est une source de souffrance, et que comprendre la vraie nature du Pancha Khandha (pas de “soi”) est le chemin vers la libération.
