ព្រះពុទ្ធត្រាស់ដឹងអ្វី?.What Did the Buddha Realize?Que le Bouddha a-t-il réalisé ?

ព្រះពុទ្ធត្រាស់ដឹងអ្វី? ភាគ៨។ part8. Partie 8

ពន្លឺបរមត្ថ PramatthaLight

សាកល្បង។?

🙏បុរសម្នាក់និយាយថាស្រុកនេះរាសីចុះណាស់ អាត្មាអញត្រូវទៅរស់នៅស្រុកនោះទើបរាសីឡើង។🙏

🙏 ដោយខឹងនឹងផែនដីស្ដីបន្ទោសថាទន្សាយក្រខ្វក់ បន្ទោបង់និងលើផែនដី ទន្សាយខឹងក៏ឆ្លើយតបវិញ ខ្ញុំមិននៅកន្លែងនេះទេ ខ្ញុំទៅរកកន្លែងផ្សេងទៀត។ខ្ញុំស្អប់ផែនដីណាស់🙏

🙏🙏🙏☸️☸️☸️🌹❤️

ខ្ញុំម្ចាស់សូមលើកដៃថ្វាយបង្គំព្រះរតនត្រ័យជាទីគោរពខ្ពង់ខ្ពស់ ស្មើនឹងជីវិត សូមថ្វាយបង្គំព្រះតេជគុណទាំងអស់ជាទីគោរពសក្ការៈបូជា។ ថ្លែងនៅសេចក្តីគោរពដ៏ខ្ពស់ៗចំពោះមិត្តព្រះធម៌ទាំងអស់។

ខ្ញុំបាទបានសន្យាថានៅភាគទី ៨ និងធ្វើអត្ថាធិប្បាយអំពីការនឹករលឹកនៅជាតិដែលព្រះសម្មាសម្ពុទ្ធអាចរំលឹកបានគ្រប់ជាតិទាំងអស់។ ដោយពឹងផ្អែកទៅលើមករូបមន្តនៃព្រះពុទ្ធព្រមទាំងមានសទ្ធាជឿច្បាស់ ថាព្រះអង្គសម្ដែងអ្វីដែលមិនហួសសមត្ថភាព សត្វបុគ្គល។អ្វីដែលលោកហាមមិនឱ្យគិតព្រះអង្គក៏ប្រាប់ដែរ។ ព្រះអង្គសម្ដែងថាធម៌ទាំងឡាយមានហេតុនិងបច្ច័យ។វត្ថុទាំងអស់នៅក្នុងលោកគឺជាធម៌ ធម្មជាតិ ដូច្នេះទាំងធម្មជាតិអាចមើលរូបឃើញនិងធម្មជាតិមិនអាចមើលរូបឃើញ។ខ្ញុំបាទបានសន្យាថានៅភាគទី ៨ និងធ្វើអត្ថាធិប្បាយអំពីការនឹករលឹកនៅជាតិដែលព្រះសម្មាសម្ពុទ្ធអាចរំលឹកបានគ្រប់ជាតិទាំងអស់។ ដោយពឹងផ្អែកទៅលើមករូបមន្តនៃព្រះពុទ្ធព្រមទាំងមានសទ្ធាជឿច្បាស់ ថាព្រះអង្គសម្ដែងអ្វីដែលមិនហួសសមត្ថភាព សត្វបុគ្គល។អ្វីដែលលោកហាមមិនឱ្យគិតព្រះអង្គក៏ប្រាប់ដែរ។ ព្រះអង្គសម្ដែងថាធម៌ទាំងឡាយមានហេតុនិងបច្ច័យ។វត្ថុទាំងអស់នៅក្នុងលោកគឺជាធម៌ ធម្មជាតិ ដូច្នេះទាំងធម្មជាតិអាចមើលរូបឃើញនិងធម្មជាតិមិនអាចមើលរូបឃើញ។ខ្ញុំបាទបានសន្យាថានៅភាគទី ៨ និងធ្វើអត្ថាធិប្បាយអំពីការនឹករលឹកនៅជាតិដែលព្រះសម្មាសម្ពុទ្ធអាចរំលឹកបានគ្រប់ជាតិទាំងអស់។ ដោយពឹងផ្អែកទៅលើមករូបមន្តនៃព្រះពុទ្ធព្រមទាំងមានសទ្ធាជឿច្បាស់ ថាព្រះអង្គសម្ដែងអ្វីដែលមិនហួសសមត្ថភាព សត្វបុគ្គល។អ្វីដែលលោកហាមមិនឱ្យគិតព្រះអង្គក៏ប្រាប់ដែរ។ ព្រះអង្គសម្ដែងថាធម៌ទាំងឡាយមានហេតុនិងបច្ច័យ។វត្ថុទាំងអស់នៅក្នុងលោកគឺជាធម៌ ធម្មជាតិ ដូច្នេះទាំងធម្មជាតិអាចមើលរូបឃើញនិងធម្មជាតិមិនអាចមើលរូបឃើញ។

រូប ចិត្ត ចេតសិក ។នាមធម៌ រូបធម៌ ។ បញ្ចខន្ធ។ រូបខន្ឋ សញ្ញាខន្ធ វេទនាខន្ធ សង្ខារខន្ឋ វិញ្ញាណក្ខន្ធ។ ទាំង៤ឃ្លានេះមានអត្ថន័យប្រហាក់ប្រហែលគ្នា។ បើព្រះអង្គមិនសម្ដែងអំពីបញ្ចក្ខន្ធហើយមិនបំបែកបញ្ចក្ខន្ធជា៥វច្បាស់ជាយើងពិបាកយល់ហើយ។

សត្វលោកគឺសំដៅទៅលើបញ្ចក្ខន្ធ មិនមែនសត្វមិនមែនបុគ្គល គ្រាន់តែជាសភាវធម៌កើតដឹងអារម្មណ៍ហើយក៏រត់ទៅវិញ ជាហេតុបច្ច័យឲ្យកើតបញ្ចក្ខន្ធថ្មី ទទួលនៅអ្វីៗដែលបញ្ចខន្ធចាស់មានហើយក៏រលត់ជាបច្ច័យឲ្យបញ្ចខន្ឋក្រោយក្រោយកើតបន្ត។យ៉ាងលឿនហើយឆាប់រហ័ស ជាសែនកោដ ក្នុងមួយវិនាទី(ឬមួយផ្ទាត់ដៃ) បញ្ចក្ខន្ធមានអ្វីខ្លះ រូប(រូបសត្វបុគ្គល) សញ្ញា ការចងចាំ វេទនា(ដឹងនៅសុខទុក្ខ និងឧបេក្ខា) សង្ខារ ដឹងអារម្មណ៍ហើយមានប្រតិកម្ម ខឹង ស្រឡាញ់។ល។វិញ្ញាណដឹងអារម្មណ៍តែគ្មានប្រតិកម្ម។ចិត្តនិងចេតសិក មិនអាចបែកគ្នាកើតរលត់ព្រមគ្នា។

ខន្ឋ គឺគំនរ ដូច្នេះគឺជា គំនររូប គំនរសញ្ញា គំនរវេទនា គំនរសង្ខារ គំនរវិញ្ញាណ។ខន្ឋ គឺគំនរ ដូច្នេះគឺជា គំនររូប គំនរសញ្ញា គំនរវេទនា គំនរសង្ខារ គំនរវិញ្ញាណ។

ដូចខ្ញុំបានជម្រាបមកហើយថាចិត្តកើតរលត់។ដែលខ្ញុំបាទនិយាយថាចិត្តគឺសំដៅបញ្ចខន្ធ ចិត្តចាស់បានផ្ទេរអ្វីៗដែលមានមកឲ្យចិត្តថ្មី បានសេចក្តីថា រូបចាស់ផ្ទេរមកឲ្យរូបថ្មី សញ្ញាចាស់ផ្ទេមកឱ្យឲ្យសញ្ញាថ្មី វេទនាចាស់ ផ្ទេរមកឱ្យវេទនាថ្មី សង្ខារចាស់ទីមកឱ្យសង្ខារថ្មី វិញ្ញាណចាស់តេមកឲ្យវិញ្ញាណថ្មី។ដូច្នេះហើយបានទៅជាគំនរដែលហៅថាខន្ឋ។អាចហៅមួយផ្នែកទៀតគឺជា កម្មដែលបានធ្វើហើយមិនទាន់ឲ្យផល។បើមិនមានសញ្ញាខន្ធ(សញ្ញាចេតសិក) ជាអធិបលើចេតសិកទាំងឡាយនៅក្នុងចិត្តទេ ការចងចាំមិនមានដាច់ខាត ។ក្នុងចំណោមចេតសិក ៥២ មានកិច្ចមុខងារមិនច្របូកច្របល់រៀងខ្លួន។ បើទោសៈចេតសិកធ្វើកិច្ចហើយគឺខឹងមិនអាចឬមាននរណាទៅហាមឃាត់បានជាដាច់ខាត ព្រោះជាកិច្ចការរបស់គាត់។ ចំណែកយើង ដែលនឹកឃើញរឿងកន្លងហួសមកហើយ គឺជាសញ្ញាខន្ធ នោះទេ បើកម្មមិនទាន់ឲ្យផល។នេះជាបញ្ញារបស់សត្វលោកអាចចាំបានពីរក្មេងដល់ចាស់ឬក៏ពីរជាតិបើតាមយើងដឹង។

ព្រះសម្មាសម្ពុទ្ធព្រះអង្គមានបញ្ញាមិនអាចវាស់បាន។ឯសញ្ញាដែលជាគំនរឬក៏ជាស្នាមដែលនៅសល់ ព្រះពុទ្ធអាចរំលឹកឃើញគ្រប់ជាតិយ៉ាងដូច្នេះ ចំពោះការយល់របស់ខ្ញុំបាទទៅតាមរូបមន្ត ធម៌ទាំងឡាយមានហេតុនិងបច្ច័យ។

រូបធម៌ ដូចខ្ញុំបានជម្រាបមកហើយថារូបទាំងអស់ វត្ថុមានចិត្តគ្រប់គ្រងនិងវត្ថុគ្មានចិត្តគ្រប់គ្រង មានទាំងអស់ ២៨ ។សូមមេត្តាស្ដាប់វីដេអូនេះដែលអាចបញ្ជាក់ខ្លះៗសម្រាប់មិត្តអ្នកស្ដាប់វីដេអូនេះជាវីដេអូដែលក្នុង YouTubeរបស់ខ្ញុំបាទបានផុសរួចហើយ

ខ្ញុំសុំបង្ហាញនៅតារាងទាំងអស់ដែលបានមកអំពីមិត្តព្រះធម៌ដូចខាងក្រុមនេះ

រូប ២៨ ប្រភេទ
រូបជាបរមត្ថធម៌ដែលមិនមែនសភាពដឹង ។ រូបជាសង្ខតធម៌ ជាសភាវធម៌ដែលកើតរលត់ ទើបត្រូវមានបច្ច័យតាក់តែងឱ្យរូបកើតឡើង ។ ឧបាទាយរូប អាស្រ័យមហាភូតរូបទើបកើតឡើងប្រព្រឹត្តទៅបាន ប៉ុន្តែដែលឧបាទាយរូប និងមហាភូតរូបនឹងកើតឡើងបាននោះ ក៏ត្រូវមានសមុដ្ឋានគឺធម៌ដែលបង្កឱ្យរូបទាំងអស់នោះកើតឡើងបាន មិនដូច្នោះទេ រូបទាំងអស់ក៏កើតឡើងប្រព្រឹត្តទៅមិនបានឡើយ ។ សមុដ្ឋាន គឺ ធម៌ដែលបង្កឱ្យរូបកើតមាន ៤ សមុដ្ឋាន គឺ កម្ម ១ ចិត្ត ១ ឧតុ ១ អាហារ ១ ។
រូបដែលកើតពីកម្មជាសមុដ្ឋាន ហៅថា កម្មជ្ជរូប
រូបដែលកើតពីចិត្តជាសមុដ្ឋាន ហៅថា ចិត្តជ្ជរូប
រូបដែលកើតពីឧតុជាសមុដ្ឋាន ហៅថា ឧតុជ្ជរូប
រូបដែលកើតពីអាហារជាសមុដ្ឋាន ហៅថា អាហារជ្ជរូប
កម្មជ្ជរូប
រូបដែលកើតពីកម្មជាសមុដ្ឋានដោយចំពោះ មិនកើតសមុដ្ឋានដទៃទេនោះ មាន ៩ រូប គឺ៖
១-ចក្ខុបសាទរូប
២-សោតបសាទរូប
៣-ឃានបសាទរូប
៤-ជីវ្ហាបសាទរូប
៥-កាយបសាទរូប
៦-ឥត្ថីភាវរូប
៧-បុរិសភាវរូប
៨-ហទយរូប
៩-ជីវិតិន្ទ្រីយរូប
វត្ថុណាៗក៏ដោយ ដែលមើលទៅហាក់ដូចជាមានជីវិត តែមិនបានកើតពីអកុសលកម្ម ឬកុសលកម្មណាៗ ជាសមុដ្ឋានទេ ដូចគ្រាប់ពូជផ្សេងៗ មិនមានកម្មជ្ជរូបទាំង ៩ នេះឡើយ ។
បុគ្គលខ្លះ កម្មមិនជាសមុដ្ឋានឱ្យកើតចក្ខុបសាទរូបខ្លះ សោតបសាទរូបខ្លះ ឃានបសាទរូបខ្លះ ជីវ្ហាបសាទរូបខ្លះ កាយបសាទរូបខ្លះ ឥត្ថីភាវរូបខ្លះ បុរិសភាវរូបខ្លះ , ប៉ុន្តែ កាលដែលជាសត្វ បុគ្គលក្នុងភូមិដែលមានខន្ធ ៥ ហើយ ត្រូវមានហទយរូបដែលជាទីកើតនៃចិត្ត និងមាន ជីវិតិន្ទ្រីយរូបដែលរួមនឹងកម្មជ្ជរូបដទៃ ៗ ក្នុងគ្រប់ៗ កម្មជ្ជកលាប ។
ចំពោអសញ្ញសត្តាព្រហ្មបុគ្គលដែលជាព្រហ្មបុគ្គលមានតែរូប មិនមាននាមធម៌ គឺ រយះពេលដែលជាអសញ្ញសត្តាព្រហ្មនោះ
ចិត្ត ចេតសិកមិនកើតឡើយ ទើបមានកម្មជ្ជរូបត្រឹមតែមួយកលាបៈ គឺ កលាបៈដែលមានតែជីវិតិន្ទ្រីយ៍ប៉ុណ្ណោះ ( មិនមានចក្ខុបសាទរូប សោតបសាទរូប ឃានបសាទរូប ជីវ្ហាបសាទរូប កាយបសាទរូប ឥត្ថីភាវរូប បុរិសភាវរូប ហទយរូប ) ។
កម្មជ្ជរូប ៩ រូបនេះ ជាឧបាទាយរូប ដូច្នោះ ទើបត្រូវកើតរួមនឹងអវិនិព្ភោគរូប ៨ រូប ដូចនេះគឺ ៖
១-ចក្ខុទសកកលាប ( សំនុំនៃចក្ខុបសាទរូបដែលមានរូបរួម ១០ រូប ) គឺអវិនិព្ភោគរូប ៨ + ចក្ខុបសាទ + ជីវិតិន្ទ្រិយរូប ។
២-សោតទសកកលាប ( សំនុំនៃសោតបសាទរូបដែលមានរូបរួម ១០ រូប ) គឺ អវិនិព្ភិគរូប ៨ + សោតបសាទរូប + ជីវិតិន្ទ្រិយរូប ។
៣-ឃានទសកកលាប ( សំនុំនៃឃានបសាទដែលមានរូបរួម១០រូប ) អវិនិព្ភោគរូប ៨ + ឃានបសាទ + ជីវិតិន្ទ្រីយរូប ។
៤-ជីវ្ហាទសកកលាប ( សំនុំនៃជីវ្ហាបសាទរូបដែលមានរូបរួម១០រូប ) គឺអវិនិព្ភោគរូប ៨ + ជីវ្ហាបសាទរូប + ជីវិតិន្ទ្រិយរូប ។
៥-កាយទសកកលាប ( សំនុំនៃកាយបសាទរូបដែលមានរូបរួម ១០ រូប) គឺអវិនិព្ភោគរូប ៨ + កាយបសាទ + ជីវិតិន្ទ្រិយរូប។
៦-ឥត្ថីភាវទសកកលាប ( សំនុំនៃឥត្ថីភាវរូបដែលមានរូបរួម ១០ រូប ) គឺអវិនិព្ភោគ ៨ + ឥត្ថីភាវរូប ជីវិតិន្ទ្រិយរូប ។
៧-បុរិសភាវទសកកលាប ( សំនុំបុរិសភាវរូបដែលមានរូបរួម ១០ រូប) គឺអវិនិព្ភោគ ៨ + បុរិសភាវរូប + ជីវិតិន្ទ្រិយរូប ។
៨-ហទយទសកកលាប ( សំនុំនៃហទយរូបដែលមានរូបរួម ១០ រូប) គឺអវិនិព្ភោគរូប ៨ + ហទយរូប + ជីវិតិន្ទ្រីយរូប ។
៩-ជីវិតនវកកលាប ( សំនុំនៃជីវិតរូបដែលមានរូបរួម ៩ រូប ) គឺអវិនិព្ភោគរូប ៨ + ជីវិតិន្ទ្រីយរូប ។
កម្មជ្ជកលាបទាំងនេះកើតព្រមនឹងឧប្បាទខណៈនៃបដិសន្ធិចិត្តតាមសមគួរដល់ភពភូមិនោះៗ នឹងកើតគ្រប់អនុខណៈនៃចិត្តគ្រប់ដួង គឺ កើតក្នុងឧប្បាទខណៈ ថិតិខណៈ និងភង្គខណៈ នៃចិត្តគ្រប់ដួងនិមួយៗ ហើយនឹងឈប់លែងកើតទៀតមុនចុតិចិត្ត ១៧ ខណៈចិត្ត ដូច្នោះ កម្មជ្ជរូបទាំងអស់ទើបរលត់ព្រមនឹងចុតិចិត្ត។
កម្មជ្ជរូបដែលកើតព្រមនឹងបដិសន្ធិចិត្តក្នុងភូមិមនុស្ស ដែលជាជលាពុជៈកំណើត ( កំណើតក្នុងគភ៌ ) មាន ៣ កលាប គឺហទយទសកកលាប កាយទសកកលាប ភាវទសកកលាប ចម្រើនធំធាត់ឡើង ចក្ខុទសកកលាប សោតទសកកលាប ឃានទសកកលាប ជីវ្ហាទសកកលាប ក៏កើតតាមសមគួរដល់កាលនៃកលាបនោះៗ ។
អ្នកដែលបដិសន្ធិជាឧបបាតិកកំណើត ( កើតជាកាយដែលមានអវយវៈគ្រប់ភ្លាមតែម្ដង ) ដូច ទេវតា ប្រេត អសុរកាយ និងអ្នកដែលកើតក្នុងនរក មានកម្មជ្ជរូបគ្រប់ទាំង ៧ កលាបព្រមគ្នាភ្លាមតែម្ដងក្នុងខណៈបដិសន្ធិ គឺហទយទសកកលាប កាយទសកកលាប ភាវទសកកលាប ចក្ខុទសកកលាប សោតទសកកលាប ឃានទសកកលាប ជីវ្ហាទសកកលាប ។ ប៉ុន្តែបើកម្មប្រភេទណាមិនជាបច្ច័យឱ្យរូបប្រភេទណាកើតទេ ក៏វៀររូបកលាបនោះៗ ទាំងក្នុងបដិសន្ធិកាល ( ខណៈបដិសន្ធិកើត ) និងក្នុងបវត្តិកាល គឺខណៈក្រោយពីបដិសន្ធិ ។
អ្នកដែលបដិសន្ធិជាព្រហ្មបុគ្គល ក្នុងរូបព្រហ្មភូមិជាឧបបាតិកកំណើតមានកម្មជ្ជរូប ៤ កលាបប៉ុណ្ណោះ គឺ ហទយទសកកលាប ចក្ខុទសកកលាប សោតទសកកលាប និងជីវិតនវកកលាប វៀរឃានបសាទរូប ជីវ្ហាបសាទរូប កាយបសាទរូប ភាវរូប ដែលជាផលរបស់ការរំងាប់ សេចក្ដីភ្លើតភ្លើនត្រេកត្រអាល ក្នុងកាមារម្មណ៍ដោយកម្លាំងនៃឈានចិត្ត ដែលបច្ច័យឱ្យកើតជារូបព្រហ្មបុគ្គល ។
អ្នកដែលជាអសញ្ញសត្តាព្រហ្មបុគ្គល គឺព្រហ្មដែលមានតែរូបធម៌ មិនមាននាមធម៌សោះនោះ មានកម្មជ្ជកលាប ១ កលាប គឺជីវិតនវកកលាប ។ ការកើតជាអសញ្ញសត្តាព្រហ្មនោះជាផលរបស់បញ្ចមជ្ឈាន ដែលលះបង់នូវសេចក្ដីត្រេកអរក្នុងនាមធម៌ ព្រោះឃើញទោសរបស់នាមធម៌ដែលប្រព្រឹត្តទៅតាមកិលេស ទើបប្រាថ្នាមិនឱ្យមាននាមធម៌ ។ កាលបញ្ចមជ្ឈានកុសលមិនវិនាសទេ និងបញ្ចមជ្ឈានកុសលចិត្តកើតមុនចុតិចិត្ត ដោយសេចក្ដីនឿយណាយក្នុងនាមធម៌ ទើបជាបច្ច័យឱ្យរូបបដិសន្ធិក្នងអសញ្ញសត្តាព្រហ្មភូមិ មានអាយុ ៥០០ កប្ប ។ កាលមិនមាននាមធម៌កើតសោះទេនោះ ទើបមិនមានការធ្វើចលនាណាៗ ទាំងអស់ ។ ពេលចុតិ ( មុនសភាពជាអសញ្ញសត្តាព្រហ្ម ) ដោយឥរិយាបទណា រូបបដិសន្ធិរបស់អសញ្ញសត្តាព្រហ្មក៏ជាឥរិយាបទនោះ ទំរាំដល់រូបនឹងចុតិ ហើយនឹងកុសលកម្មមួយ
ទើបជាបច្ច័យឱ្យបដិសន្ធិចិត្ត និងកម្ម្ជជរូបកើតក្នុងកាមសុគតិភូមិវិលវល់ផ្លាស់ប្ដូរជា កិលេស កម្ម វិបាក តទៅទៀត ដរាបណាដែលនៅមិនទាន់បានរំលត់កិលេសជាសមុច្ឆេទទេនោះ ។

■ ចិត្តជ្ជរូប

ប៉ុណ្ណោះមិនមានរូបដទៃៗ កើតរួមជាមួយឡើយ ។
កាលបដិសន្ធិចិត្តរលត់ទៅហើយ ភវង្គចិត្តកើតបន្ត ចិត្តជ្ជរូបដែលជាសុទ្ធដ្ឋកកលាបកើតព្រមនឹងឧប្បាទខណៈនៃបឋមភវង្គចិត្ត និងគ្រប់ឧប្បាទខណៈនៃចិត្ត វៀរទ្វិបញ្ចវិញ្ញាណ ១០ ដួង ដែលមិនមានកម្លាំងល្មម និងជាសមុដ្ឋានឱ្យកើតរូបបានឡើយ ។

អរូបាវចរវិបាកចិត្ត ៤ ដួង បដិសន្ធិចិត្ត ១ ដួង ទ្វិបញ្ចវិញ្ញាណ ១០ ដួង ចុតិចិត្តនៃព្រះអរហន្ដ ១ ដួង រួមជា ១៦ ដួង ។

ជាធម៌ដែលទ្រទ្រង់ដល់កិលេស ទើបចម្រើនអរូបជ្ឈានកុសលដែលមិនមានរូបណាៗ ជាអារម្មណ៍ឡើយ ។ ពេលអរូបជ្ឈានវិបាកធ្វើកិច្ចបដិសន្ធិក្នុងអរូបព្រហ្មភូមិ ទើបមិនជាបច្ច័យឱ្យរូបណាៗទាំងអស់កើតឡើយ ។

៣- វចីវិញ្ញត្តិសទ្ទទសកកលាប សំនុំរបស់រូបរួមគ្នា ១០ រូប គឺ
អវិនិព្ភោគរូប ៨ + វចីវិញ្ញត្តិរូប ១ + សទ្ទរូប ១ រមែងកើតព្រមនឹងឧប្បាទខណៈនៃចិត្ត ដែលជាសមុដ្ឋានរបស់សម្លេង គឺ វាចា ។

អវិនិព្ភោគរូប ៨ រូប + វិការរូប ៣ រមែងកើតព្រមនឹងឧប្បាទខណៈ
នៃចិត្តដែលបំណងឱ្យរូបប្រព្រឹត្តទៅក្នុងឥរិយាបថផ្សេងៗ ។

គឺ អវិនិព្ភោគរូប ៨ វិការរូប ៣ + កាយវិញ្ញត្តិរូប ១ រមែងកើតព្រមនឹងឧប្បាទខណៈនៃចិត្តដែលបំណងឱ្យរូបប្រព្រឹត្តទៅក្នុងឥរិយាអាការផ្សេងៗ ដែលសំដែងសេចក្ដីសំគាល់ដោយកាយ ។

រូបគឺ អវិនិព្ភោគរូប ៨ + វិការរូប ៣ + វចីវិញ្ញត្តិរូប ១ + សទ្ទរូប ១

■ បង្រួមរូបនិមួយៗ រូបកើតពីសមុដ្ឋានណាមួយក្នុង ៤ សមុដ្ឋានដូចនេះ គឺ ៖

បសាទរូប ៥ កើតពីកម្មជាសមុដ្ឋានប៉ុណ្ណោះ
ភាវរូប ២ កើតពីកម្មជាសមុដ្ឋានប៉ុណ្ណោះ
ហទយរូប ១ កើតពីកម្មជាសមុដ្ឋានប៉ុណ្ណោះ
ជីវិតិន្ទ្រិយរូប ១ កើតពីកម្មជាសមុដ្ឋានប៉ុណ្ណោះ
វិការរូប ៣ កើតពីសមុដ្ឋាន ៣ គឺ ៖
កលាបខ្លះកើតពីចិត្តជាសមុដ្ឋាន
កលាបខ្លះកើតពីឧតុជាសមុដ្ឋាន
កលាបខ្លះកើតពីអាហារជាសមុដ្ឋាន

វិញ្ញត្តិរូប ២ កើតពីចិត្តជាសមុដ្ឋានប៉ុណ្ណោះ
សទ្ទរូប ១ កើតពីសមុដ្ឋាន ២ គឺ ៖
កលាបខ្លះកើតពីចិត្តជាសមុដ្ឋាន
កលាបខ្លះកើតពីឧតុជាសមុដ្ឋាន

បរិច្ឆេទរូប ១ កើតពីសមុដ្ឋាន ៤ គឺ ៖
កើតពីកម្មជាសមុដ្ឋាន ពេលខ័ណ្ឌចន្លោះ
រវាងកលាបដែលកើតពីកម្មជាសមុដ្ឋាន ។
កើតពីចិត្តជាសមុដ្ឋាន ពេលខ័ណ្ឌចន្លោះ
រវាងកលាបដែលកើតពីចិត្តជាសមុដ្ឋាន ។
កើតពីឧតុជាសមុដ្ឋាន ពេលខ័ណ្ឌចន្លោះ
រវាងកលាបដែលកើតពីឧតុជាសមុដ្ឋាន ។
កើតពីអាហារជាសមុដ្ឋាន ពេលខ័ណ្ឌចន្លោះ
រវាងកលាបដែលកើតពីអាហារជាសមុដ្ឋាន ។
លក្ខណៈរូប ៤ មិនកើតពីសមុដ្ឋានណាឡើយ ព្រោះត្រឹមតែជាលក្ខណៈអាការនៃសភាវរូប ១៨ រូប

រូប ២៨ រូបចំណែកបានច្រើនន័យដូចនេះ គឺ៖

សភាវរូប ១៨ គឺរូបដែលមានលក្ខណៈចំពោះនៃខ្លួន បានដល់
អវិនិព្ភោគរូប ៨ បសាទរូប ៥ ភាវរូប ២ ហទយរូប ១ ជីវិតិន្ទ្រីយរូប ១ សទ្ទរូប ១ ។

អសភាវរូប ១០ គឺរូបដែលមិនមានលក្ខណៈចំពោះចំណែកផ្សេងទៀត បានដល់ វិការរូប ៣ វិញ្ញត្តិរូប ២ បរិច្ឆេទរូប ១ លក្ខណៈរូប ៤ ។

អជ្ឈត្តិករូប ៥ គឺរូបខាងក្នុង បានដល់ បសាទរូប ៥
ពាហិររូប ២៣គឺរូបខាងក្រៅ បានដល់ រូបដែលសល់ ២៣ រូប ។
វត្ថុរូប ៦ គឺរូបដែលជាទីកើតនៃចិត្ត បានដល់ បសាទរូប ៥ ហទយរូប ១ ។
អវត្ថុរូប ២២ បានដល់រូបដែលសល់ ២២ រូប ។
ទ្វាររូប ៧ គឺរូបដែលជាផ្លូវទទួលអារម្មណ៍ បានដល់ បសាទរូប ៥ និងជាផ្លូវរបស់កាយកម្ម និងវចីកម្ម គឺ៖
កាយវិញ្ញត្តិរូប ១ វចីវិញ្ញត្តិរូប ១ ។
អទ្វាររូប ២១ បានដល់រូបដែលសល់ ២១ រូប ។
ឥន្ទ្រីយរូប ៨ គឺរូបដែលជាធំក្នុងកិច្ចការងារចំពោះនៃខ្លួន ៨ រូប
បានដល់បសាទរូប ៥ ភាវរូប ២ ជីវិតិន្ទ្រីយរូប ១ ។

អនិន្ទ្រិយរូប ២០ បានដល់រូបដែលសល់ ២០ រូប ។
ឱឡារិករូប ១២ គឺរូបគ្រោតគ្រាត ១២ រូប បានដល់ វិសយរូប
៧ ( រូបដែលជាអារម្មណ៍តាមផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ) បសាទរូប ៥ ។

សុខុមរូប ១៦ គឺរូបល្អិត បានដល់ រូបដែលសល់ ១៦ រូប ។
សន្តិកេរូប ១២ គឺរូបជិត ( ដល់ការពិចារណាដឹងបាន ) បានដល់បសាទរូប ៥ វិសយរូប ៧

ទូរេរូប ១៦ គឺរូបឆ្ងាយ ( លំបាកដល់ការពិចារណាចាក់ធ្លុះ )
បានដល់រូបដែលសល់ ១៦ រូប ។

សប្បដិឃរូប ១២ គឺរូបដែលខ្ទប់បាន បានដល់ បសាទរូប ៥
វិសយរូប ៧ ។

អប្បដិឃរូប ១៦ គឺរូបដែលខ្ទប់មិនបាន បានដល់ រូបដែលសល់ ១៦ រូប ។

គោចរគ្គាហិករូប ៥ គឺរូបដែលខ្ទប់អារម្មណ៍បានដល់បសាទរូប ៥ ។

អគោចរគ្គាហិករូប ២៣ គឺរូបដែលខ្ទប់អារម្មណ៍ បានដល់ រូបដែលសល់ ២៣ រូប ។

អវិនិព្ភោគរូប ៨ គឺដែលបែកគ្នាមិនបាន ៨ រូប

វិនិព្ភោគរូប ២០ គឺរូបដែលបែកគ្នាបាន បានដល់ រូបដែលសល់ ២០ រូប ។

យើងនឹងសិក្សានៅរូបមួយៗដើម្បីឲ្យបានច្បាស់លាស់នៅលើកក្រោយ។សូមអរគុណនិងអរព្រះគុណ។ជំរាបលា

សេចក្តីសង្ខេបជាភាសាខ្មែរ:អត្ថបទនេះនិយាយអំពីគោលធម៌ក្នុងព្រះពុទ្ធសាសនា ដោយផ្តោតលើបញ្ចក្ខន្ធ និងការយល់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។ អត្ថបទចាប់ផ្តើមដោយការគោរពដល់ព្រះរតនត្រ័យ និងព្រះសង្ឃ បន្ទាប់មកពន្យល់អំពីគោលបំណងក្នុងការធ្វើអត្ថាធិប្បាយអំពីការនឹករលឹកជាតិរបស់ព្រះពុទ្ធ។ អត្ថបទពន្យល់ថាអ្វីៗទាំងអស់ក្នុងលោកនេះជាធម៌ (ធម្មជាតិ) ដែលរួមមាន រូប ចិត្ត ចេតសិក និងបញ្ចក្ខន្ធ (រូប, សញ្ញា, វេទនា, សង្ខារ, វិញ្ញាណ)។ បញ្ចក្ខន្ធ គឺជាគំនរនៃសភាវធម៌ដែលកើត រលត់ទៅវិញយ៉ាងលឿន។ ចិត្ត និងចេតសិក កើតរលត់ព្រមគ្នា ដោយចិត្តចាស់ផ្ទេរអ្វីៗដែលមានទៅចិត្តថ្មី។ សញ្ញាខន្ធ (ការចងចាំ) មានតួនាទីសំខាន់ក្នុងការរក្សាចំណេះដឹង។ ព្រះសម្មាសម្ពុទ្ធមានបញ្ញាញាណមិនអាចវាស់វែងបាន អាចរំលឹកជាតិបានដោយអាស្រ័យទៅលើធម៌ទាំងឡាយមានហេតុ និង បច្ច័យ។ ចុងក្រោយ អត្ថបទលើកឡើងអំពីរូបធម៌ដែលមាន ២៨ ប្រភេទ។សេចក្តីសង្ខេបជាភាសាអង់គ្លេស

:This text discusses Buddhist principles, focusing on the five aggregates (Pancha Khandha) and the Buddha’s omniscience. It begins with reverence to the Triple Gem and the Sangha, then explains the intention to comment on the Buddha’s recollection of past lives. The text explains that everything in the world is Dhamma (nature), including Rupa (form), Citta (mind), Cetasika (mental factors), and the five aggregates (form, feeling, perception, mental formations, consciousness). The five aggregates are a collection of phenomena that arise and cease rapidly. The mind and mental factors arise and cease together, with the old mind transferring everything to the new mind. Sanna Khandha (perception/memory) plays a key role in preserving knowledge. The Buddha has immeasurable wisdom and can recall past lives based on the principle of Dhamma arising from causes and conditions. Finally, the text mentions the 28 types of Rupa (form)

.សេចក្តីសង្ខេបជាភាសាបារាំង:Ce texte traite des principes bouddhistes, en se concentrant sur les cinq agrégats (Pancha Khandha) et l’omniscience du Bouddha. Il commence par une révérence aux Trois Joyaux et au Sangha, puis explique l’intention de commenter la réminiscence des vies antérieures du Bouddha. Le texte explique que tout dans le monde est Dhamma (nature), y compris Rupa (forme), Citta (esprit), Cetasika (facteurs mentaux) et les cinq agrégats (forme, sensation, perception, formations mentales, conscience). Les cinq agrégats sont une collection de phénomènes qui naissent et cessent rapidement. L’esprit et les facteurs mentaux naissent et cessent ensemble, l’ancien esprit transférant tout au nouvel esprit. Sanna Khandha (perception/mémoire) joue un rôle clé dans la préservation des connaissances. Le Bouddha possède une sagesse incommensurable et peut se souvenir des vies passées sur la base du principe du Dhamma découlant des causes et des conditions. Enfin, le texte mentionne les 28 types de Rupa (forme).